នៅពេលអ្នកកំពុងប្រើកម្មវិធីExcel រួចអ្នករក្សាវាទុកដោយមិនបានដាក់លេខសំងាត់ឲ្យវាទេ ប៉ុន្តែពេលអ្នកបើកត្រលប់មកវិញម្តងទៀតបែរជាមានលេខសំងាត់ទៅវិញ។ ដើម្បីដោះលេខសំងាត់ទាំងនោះវាមានវិធីជាច្រើនណាស់ប៉ុន្តែបើសរុបទៅគឺមានតែពីរគត់គឺចំណាយប្រាក់ និងមិនចំណាយប្រាក់។
-ចំណាយប្រាក់គឺយើងត្រូវទិញកម្មវិធីនិងសិទ្ធិប្រើប្រាស់ដើម្បីយកមកដោះលេខសំងាត់ចេញ។
-មិនចំណាយប្រាក់គឺយើងត្រូវដោះវាដោយខ្លួនឯងៈ
វិធីងាយៗគ្រាន់តែអ្នកដឹងអំពីរូបមន្តរបស់វាអ្នកនឹងអាចដោះលេខសំងាត់នោះងាយបំផុត
រូបមន្តគឺ
លេខសំងាត់សំរាប់បើកឯកសារ
1-«ឈ្មោះឯកសារបញ្រ្ចាស+ឈ្មោះឯកសារធម្មតា+ដកឃ្លា»
2-«រាប់ពីឆ្វេងទៅស្តាំចំនួន១៥តួរ ហើយតួរដែលនៅសល់លុបចោល»
ឧទារហណ៍ថាយើងមានឯកសារមួយឈ្មោះថា «Book1.xls»មានជាប់លេខសំងាត់ដែលដាក់ដោយមេរោគ
យើងអាចដោះវាបានតាមរូបមន្តខាងលើគឺ
1-«slx.1kooB»+«Book1.xls»+« »
2-«slx.1kooBBook1.»
ដូចនេះ «slx.1kooBBook1.»ជាលេខសំងាត់សំរាប់បើកឯកសារ
លេខសំងាត់សំរាប់កែប្រែឯកសារ
វាជាលើសំងាត់ដែលមិនប្រែប្រួលគឺ «XLS »គឺមានអ៊ិច អេល អេស និង ដកឃ្លាមួយ
Sunday, February 10, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment