Monday, February 4, 2008

ការបំបែកលេខសំងាត់របស់វិនដូពេលLog On

ការបំបែកលេខសំងាត់របស់វិនដូត្រូវធ្វើឡើងទៅឯកសារមួយឈ្មោះថា «SAM» វាគឺជាឯកសារមួយដែលរក្សាទុកនូវរាល់ពត៌មានអំពី UserName និង Password នៅលើកុំព្យូទ័រ។
យើងអាចរកវាឃើញនៅក្នុងទីតាំង C:\Windows\System32\Config
«SAM»ត្រូវបានបំបែកដោយងាយជាមួយនឹងSoftware មួយឈ្មោះថា «SAMinside»
យើងអាចរកវាបាននៅhttp://www.yankeedownload.com/software/saminside-ijfqc.html
ចំណុចមួយនាក់ត្រូវតែចងចាំមុនពេលបំបែកត្រូវចម្លង «SAM»មួយទុកសិន។ប៉ុន្តែបញ្ហាគឺវិនដូមិនអនុញ្ញាតិអោយយើងធ្វើការបំបែកដោយផ្ទាល់រឺ ចម្លងវាទេ។ ដូចនេះអ្នកត្រូវប្រើៈ
Live Linuc CD or Knnopix or Fedora. ពីព្រោះថា Linix អាចដំណើរការ​​ឯកសាររបស់វិនដូបានទាំងអស់ ដូចនេះវាមានការងារស្រួលក្នុងការចម្លង «SAM»

ការលាក់ ដ្រាយហាតឌីស

នេះគឺជាកលល្បិចមួយដែលអ្នកអាចយកទៅលេងសើចជាមួយមិត្តរបស់អ្នកបាន។គឺការលាក់ហាតឌីសពីកុំព្យូទ័ររបស់ខ្ញុំ និងនៅលើបណ្តាញ។ វិធីដែលត្រូវធ្វើនោះគឺៈ
១-ចូលទៅកាន់ Start រួចចុចលើ Run និងសរសេរពាក្យថា «regedit» រួចចុច OK
២- ចូលទៅកាន់ចំនុចខាងក្រោមនេះ
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer
៣-ចូល Right-Click ទៅលើផ្នែកខាងស្តាំរួចយក Create new DWORD ដោយដាក់ឈ្មោះវាថា «NoDrive»
៤-រួច Right-Click ទៅលើ «NoDrive» យក Modify រួចសរសេរថា «3FFFFFF»
៥-បន្ទាប់មក Restart Computer

-----------------------------------------------------
បើចង់បង្ហាញហាតឌីសវិញត្រូវចូលទៅកាន់ចំនុចខាងលើរួចចុចលុប «NoDrive» រួចRestart-Computer.