Monday, February 11, 2008

ការផ្លាស់ប្តូរអក្សរStartទៅជាអក្សរផ្សេង របស់អ៊ិចភី

យើងតែងតែឃើញថានៅលើក្តារចុចមានចង្កឹះមួយឈ្មោះថា Start ហើយនៅលើអេក្រង់កុំព្យូទ័រក៏មានពាក្យថា Start ដែរ។ តែនៅពេលនេះខ្ញុំនិងបង្ហាញអ្នកអំពីរបៀប ធ្វើការផ្លាស់ប្តូរនូវ អក្សរ Start នោះចេញដោយជំនួសនូវអក្សរផ្សេងទៀត។ វិធីនេះមានពីរដំណាក់កាល និងទាមទារអោយយើងមានកម្មវិធីមួយឈ្មោះថា «Resource Hacker» អាចរកបាននៅhttp://www.snapfiles.com/get/resourcehacker.html

ដំណាក់កាលទី១
បើកកម្មវិធី Resource Hacker បន្ទាប់មក File->Open (c:\windows\explorer.exe)
ចុចពីរដងលើ String Table ->37->1033
មើលទៅខាងស្តាំរួចកែត្រង់ចំនុច 578 «Start» ទៅជាអ្វីផ្សេងពីនេះ នោះវានិងធ្វើការផ្លាស់ប្តូរឧទាហរណ៍ «it-monkeys»
ចុចលើ Compile Script
ចុចបិតរួច Save វាទុកក្នុង C:\windows\explore.exe

ដំណាក់កាលទី២
ចូលទៅRegedit.
Start->Run-> វាយថា «regedit»
រួចចូលទីកាន់ HKEY_LOCAL_MACHINE\ SOFTWARE\ Microsoft\ Windows NT\ CurrentVersion\ Winlogon
រួចនៅខាងស្តាំរក file name «Shell» ចុចលើវាពីរដងរួចកែវាទៅជា «explore.exe»
រួចចូលទីកាន់ HKEY_LOCAL_USER\ SOFTWARE\ Microsoft\ Windows NT\ CurrentVersion\ Winlogon
រួចនៅខាងស្តាំរក file name «Shell» ចុចលើវាពីរដងរួចកែវាទៅជា «explore.exe»

រួចRestart Computer

ចំណាំៈ មុននិងធ្វើត្រូវចម្លង file explorer.exe ទុកមួយសិនសំរាប់ហៅវាត្រលប់មកវិញ

No comments: